ផលស្រូវរដូវវស្សារបស់កសិករខេត្តព្រៃវែងទទួលបានទិន្នផលល្អ

 

វិទ្យុជាតិកម្ពុជា៖ ស្រីផល 

ព្រៃវែង៖ ការប្រមូលផលស្រូវរដូវវស្សា របស់ប្រជាកសិករខេត្តព្រៃវែងឆ្នាំនេះ ទទួលបានទិន្នផលល្អ និងមានទីផ្សារ ដែលអាចឱ្យពួកគាត់មានជីវភាពប្រសើរ ។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រហូតមកដល់ពេលនេះ ការប្រមូលផលស្រូវរដូវវស្សា របស់ប្រជាកសិករនៅក្នុងខេត្ត គឺមានលក្ខណៈល្អប្រសើរ ដោយសារឆ្នាំនេះមានទឹកគ្រប់គ្រាន់ ស្រូវទទួលបានទិន្នផលខ្ពស់ ប្រហាក់ប្រហែលទៅនឹងឆ្នាំមុនដែរ  ហើយតម្លៃស្រូវក៏ទទួលបានសមរម្យផងដែរ ។ 

លោកបានបន្តថា ប្រជាកសិករចាប់ផ្តើមប្រមូលផលស្រូវធ្ងន់ ស្រូវស្រាល និងស្រូវកណ្តាលបានចំនួនជាង៤០ភាគរយហើយ ដោយទទួលបានផលជាង៤សែនតោន លើផ្ទៃដីសរុបចំនួនជាង២០ម៉ឺនហិកតា ។ លោកបានបន្តថា បច្ចុប្បន្ននេះ ឈ្មួញបានចុះមកទិញស្រូវដល់ទីកន្លែងតែម្តង ដោយក្នុងមួយគីឡូក្រាម ទទួលបានតម្លៃចាប់ពី៩០០រៀល ទៅ១២០០រៀល ។

តម្លៃស្រូវក្រអូប ឆ្នាំនេះទាបបំផុតកយើងអាចទទួលបានពី៩០០រៀលទៅ១១៥០រៀលក្នុងមួយគីឡូក្រាម ដែរ  ហើយចំពោះផ្ការំដួល និងពួក អ៊ី អ៊ែរ (ER) អាចទទួលបានតម្លៃ៩២០ទៅ៩៣០រៀល ។ អ្វីដែលគួរកត់

សម្គាល់នោះគឺ ទោះបីជាយើងជួប

និងបញ្ហាជំនន់ទឹកភ្លៀងក៍ដោយ ក៍ការខិតខំស្តារឡើងវិញធ្វើឱ្យផលិតកម្មដំណាំស្រូវរបស់យើងទទួលបានល្អ ដោយឆ្លើយតបទៅនិងផែនការនិងអាចលើសផែនការថែមទៀត ។

លោកប្រធានមន្ទីរកសិកម្មខេត្តព្រៃ

វែងបានបន្ថែមថា ដោយមានការយក

ចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំក្រសួង មន្ទីរ បានជំរុញ

និងលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យមានការយល់ដឹងខ្ពស់ ពីបច្ចេកទេស

នៃការដាំដុះ និងចំណេះជំនាញពីការធ្វើកសិកម្ម ពីមួយរដូវទៅមួយរដូវ ឱ្យកាន់តែទទួលបានទិន្នផលខ្ពស់ ៕