នាយកប្រតិបត្តិក្រុមហ៊ុនបាយអនទិច (BioNTech) និយាយថាវ៉ាក់សាំងការពារវីរុសកូវីដ១៩ អាចនឹងបញ្ចេញនៅខែធ្នូនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២០.១១.២០)

អាល្លឺម៉ង់៖ សហស្ថាបនិកក្រុមហ៊ុនបាយអនទិច​របស់អាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកានេះថាវ៉ាក់សាំងការពារវីរុសកូវីដ១៩ របស់ក្រុមហ៊ុន ​ដែលកំពុងអភិវឌ្ឍជាមួយក្រុមភីហ្វាយហ្សឺ  (Pfizer) អាចនឹងបញ្ចេញឲ្យប្រើប្រាស់ជាបណ្តើរ ៗ ចុងឆ្នាំនេះនៅសហរដ្ឋអាមេរិក  ឬអឺរ៉ុប  ។

លោកបានប្រាប់ថាក្រុមហ៊ុនកំពុងធ្វើការងារយ៉ាងលឿនដោយគ្រោងនឹងដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះខណៈនៅអឺរ៉ុបនឹងទទួលបានទិន្នន័យមួយផ្សេងទៀតនៅស​ប្តា​ហ៍​ក្រោយ។

សហស្ថាបនិកក្រុមហ៊ុនបាយអនទិច​ក៏បានបន្តទៀតថាក្រៅពីអាមេរិកនិងសហភាពអ៊ឺរ៉ុបក៏មានប្រទេសជាង ៣០ ផ្សេងទៀតកំពុងស្ថិតក្នុងតំណាក់កាលផ្សេងគ្នានៃការចរចាដើម្បីធានាទទួលបានវ៉ាក់សាំងនេះ ។