លោកបៃដេនបាន បន្ទោសលោកត្រាំ មិនសហការក្នុងបញ្ហាវ៉ាក់សាំងកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២០.១១.២០)

អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកាប្រធានាធិបតីទើបជាប់ឆ្នោត លោក ចូបៃដេនបានជួបជាមួយអភិបាលក្រុងមកពីគណបក្សទាំងពីរ   ដែលក្នុងពេលនោះលោកបាននិយាយរិះគន់ការប៉ុនប៉ងរបស់លោកប្រធានាធិបតីដូណាល់ត្រាំដើម្បីរារាំងការផ្ទេរអំណាចដោយសន្តិវិធី។

ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក ចូបៃដេនបានថ្លែងថាសកម្មភាពរបស់លោកត្រាំ កំពុងរារាំងលំហូរនៃព័ត៌មានអំពីការអភិវឌ្ឍវ៉ាក់សាំងការពារវីរុសកូវីដ១៩។

លោកក៏បានមានប្រសាសន៍ផងដែរថាលោកទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការរបស់គណៈបក្សទំាងពីរ   ដែលអាចជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយការរីករាលដាលនៃវីរុសរាតត្បាតបន្ទាប់ពីលោកចូលកាន់តំណែងនៅពេលខាងមុខ។