អភិបាលខេត្ត​បន្ទាយមានជ័យ​រម្លឹក​អាជ្ញាធរ​ដែនដី​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​បន្ត​រួមគ្នា​ការពារ​សន្តិភាព និង​អភិវឌ្ឍន៍​មូលដ្ឋាន

​AKP បន្ទាយមានជ័យ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការ​ក្រើនរម្លឹក​ដោយ​ជំរុញ​ដល់​មន្ត្រី​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ​គ្រប់ ជាន់ថ្នាក់​ត្រូវ​បន្ត​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព និង​អភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យមាន​ការរីកចម្រើន​ធ្វើ ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សេចក្ដីសុខសាន្ដ មាន​ជីវភាព​កាន់តែ​ធូរធារ​បន្ថែមទៀត​។

​ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្តម បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិ បាល​អភិបាលរង​ស្រុក​ម៉ាឡៃ ដោយ​លោក​ឌៀប ឈួន ត្រូវ​បានទទួល​មុខតំណែង​ថ្មី​ជា​អភិ បាល​ស្រុក​ម៉ាឡៃ និង​លោកស្រី ជុំ រស្មី អភិបាលរង​ស្រុក​ម៉ាឡៃ កាលពី​ថ្ងៃ​៤​កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយមាន​ការ អញ្ជើញ​ចូលរួម​ពី​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន ឯកឧត្តម ធូ​ស៊ុន រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន ឯកឧត្តម សុខ ភាព រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង លោក លោកស្រី មន្ត្រីរាជការ​សាលាខេត្ត​-​ស្រុក មន្ទីរ អង្គភាព ស្ថាប័ន សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់ ជាន់ថ្នាក់​ជាច្រើន​ផងដែរ​។​
​ក្នុងឱកាស​នោះ​ឯកឧត្តម អ៊ុំ រាត្រី បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម ប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ និង​អង្គភាព​ពាក់ព័ន្ធ ក្នុងស្រុក​ទាំងអស់​ដែល​បានរួម​សាមគ្គី​សហការគ្នា ខិតខំ ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន ជំរុញ​ការអភិវឌ្ឍ​ស្រុក​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​រក្សាបាន​នូវ​សន្តិសុខ សណ្ដាប់ សាធារណៈ​សង្គម​បានល្អ​ប្រសើរ នាពេល​កន្លងមកនេះ​។​

​ជាមួយនេះដែរ ឯកឧត្តម​ក៏បាន​ថ្លែង​នូវ​ការអបអរសាទរ និង​បាន​ផ្ដាំផ្ញើ​ដល់​អភិបាល​អភិបាលរ​ង​ស្រុក ដែល​ទើប​ទទួល​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សាមគ្គីភាព ផ្ទៃក្នុង និង​ត្រូវខិតខំ​ប្រឹងប្រែង​សហការ​ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍ​មូលដ្ឋាន ឱ្យមាន​ការ ផ្លាស់ប្តូរ​រីកចម្រើន​ថែមទៀត​។ ដោយឡែក​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង​ប្រ ដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវ​បន្ត​ចាត់តាំង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុស ច្បាប់ និង​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ធ្វើយ៉ាងណា​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​ឱ្យ បាន​ចំពោះ​បទល្មើស​គ្រប់​ប្រភេទ​ជាពិសេស បទល្មើស​ប្លន់​ប្រដាប់អាវុធ គ្រឿងញៀន ល្បែង ស៊ីសង និង​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​បានល្អ​ប្រសើរ​ជាមួយ​ប្រទេសជិតខាង​យើង គឺ​ប្រទេស​ថៃ​។ ពិសេស​ស្រុក​ដែលមាន​ភូមិសាស្ត្រ​ជាប់​គ្នា​ដើម្បី​រួមគ្នា​ថែរក្សា​សន្តិសុខ​សណ្ដាប់ ធ្នាប់​ព្រំដែន និង​ការបង្ការ​ទប់ស្កាត់​បទ​ល្មើស​ឆ្លងកាត់​ព្រំដែន​គ្រប់​ប្រភេទ​។ ត្រូវ​បង្កើន​ការចុះ​ធ្វើ វេទិកាសាធារណៈ​ស្តីពី​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ឱ្យបាន​ទូលំទូលាយ ដើម្បី​ធ្វើ យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់​ហើយ​ចូលរួម​ទាំងអស់គ្នា​។ ការងារ​ដែល​សំខាន់ ទៀត​នោះ​ហើយ​ត្រូវតែ​រួមគ្នា​គិត រួមគ្នា​ធ្វើ ក្នុង​ការបន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​វិធាន​ក្រសួងសុខាភិបាល​។ ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ផ្តល់ សេវា​រដ្ឋបាល និង​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ ឱ្យបាន​លឿន​ទាន់ពេលវេលា ដើម្បី បង្កើន​ជំនឿ​របស់​ប្រជាពលរដ្ឋ លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល សំដៅ​ចូលរួម​អភិវឌ្ឍន៍​មូល ដ្ឋា​ន​យើង​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត ៕ ដោយ​៖​ឈុន សា​រ៉ា​ត សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​