លោក ត្រាំគ្មានគម្រោងដឹកនំាកិច្ចប្រជុំកំពូលហ្សី ៧ (G7) ទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៩.១១.២០)

អាមេរិក៖ តាមប្រភពពីអ្នកការទូតបាននិយាយនៅថ្ងៃពុធទី​១៨ ខែវិច្ឆិកានេះថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំគ្មានគម្រោងដឹកនំាកិច្ចប្រជុំកំពូលប្រទេសជឿនលឿនទាំង ៧ (G7) បន្ទាប់ពីបានលុបចោលការប្រជុំមួយកាលពីខែមិថុនាដោយសារតែវីរុសរាតត្បាតកូវីដ១៩ ។

លោកដូណល់ត្រំា ដែលជាប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ​ដែលបានបដិសេធមិនទទួលយកជ័យជំនះរបស់គណបក្សប្រជាធិបតេយ្យលោកចូបៃដេននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៣ ខែវិច្ឆិកា    មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនេះទេ។

ប្រភពពីអ្នកការទូតមួយបាននិយាយថាប៉ុន្តែពេលនេះគឺជាពេលដែលត្រូវគ្រោងរៀបចំកិច្ចប្រជុំកំពូលហើយមុនពេលដែលលោកត្រាំត្រូវប្រគល់អំណាចទៅឲ្យលោកបៃដេននៅថ្ងៃទី ២០ ខែមករាខាងមុខ។