សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នីតិកាលទី៦

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០–

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កិច្ចប្រជុំគណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា នីតិកាលទី៦ ដោយបានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ដែលទាក់​ទង​នឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួនតាមផ្លូវអាកាស នាព្រឹកថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០។

រូបថត៖ រដ្ឋសភា