រាជរដ្ឋាភិបាលប្រយុទ្ធប្រឆំាងគ្រឿងញៀនកាន់តែសកម្ម

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ


ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តជំរុញយុទ្ធនាការរបស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង
គ្រឿងញៀនខុសច្បាប់ តាមគោលនយោបាយ និងយុទ្ធសាស្ត្រ
ចតុកោណដំណាក់កាលទី៤ឱ្យកាន់តែមានប្រសិទ្ធិភាព ។
លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការនៃការផលិត ការចរាចរ ការដឹកជញ្ជូនគ្រឿងញៀនលើសកល
លោក បន្តមានកំណើន និងរីកកាន់តែធំទាំងក្នុងនិងក្រៅតំបន់ បានក្លាយជា
ទីផ្សារគ្រឿងញៀនសំយោគ ដែល
ក្នុងនោះប្រទេសកម្ពុជាក៏បាននិងកំពុង ទទួលរងគ្រោះដោយសារឥទ្ធិពលនៃបទឧក្រិដ្ឋ ដែលមានលក្ខណៈជាសកលនេះដែរ ។
លោកបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ខិតខំបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ស្តីពីការពង្រឹងវិធានការ
ប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ។ក្រោមការដឹកនាំកិច្ចប្រជុំរបស់សម្តេចក្រឡាហោម ស ខេង ទៅលើរបាយការ៩ខែ នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល ដែលបញ្ហាគ្រឿងញៀននេះនៅតែជាបញ្ហាអាទិភាព ដែលត្រូវតែយកចិត្តទុកដាក់ អនុវត្តឥតឈប់
ឈរដូចភ្លៀងរលឹម ដែលត្រូវតែបង្កើន ដោយដើរទៅមុខទោះបីជាជួបឧបសគ្គត្រូវខិតខំរិះរកវីធីដោះស្រាយ ធ្វើយ៉ាងម៉េចឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់យើងទទួលបានជោគជ័យ ដើម្បីផ្តល់សន្តិសុខជូនប្រជាពលរដ្ឋ ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង
ញៀន បន្តលើកកម្ពស់គុណភាពក្នុងការអនុវត្តវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម ឱ្យអស់ពីលទ្ធភាព ដើម្បីលើកកម្ពស់សមត្ថភាពព្យាបាល ស្តារនីតិសម្បទាជូនជនរងគ្រោះ ។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា រយៈពេល០៩ខែ ឆ្នាំ២០២០នេះ សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន១.៣៣៣លើ១.៣១១ករណី កើន២២ករណី ស្មើ១៦៥ភាគរយ ឃាត់ខ្លួន២២០០លើ២១១២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប៤០០,៤៩លើ៤៣,១៣គីឡូក្រាមរួមនឹងមធ្យោបាយ សម្ភារវត្ថុតាងមួយចំនួនទៀត៕