កម្ពុជា -ឥណ្ឌា ជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំង

 

វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា ១៨- ១១- ២០


កម្ពុជា -ឥណ្ឌា នឹងជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត បន្ទាប់ពី មានកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ។
ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសឡើងការពារច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ឯកឧត្តម ជិន ប៊ុន
ស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាពិតជាបានបោះជំហានថ្មីមួយទៀតក្នុងការទាក់ទាញវិនិយោគិនពីប្រទេសឥណ្ឌាមកវិនិយោគនៅកម្ពុជា ក្នុងឋានៈកម្ពុជាជាសមាជិកអាស៊ាន។
ឯកឧត្តមបញ្ជាក់ថា ការវិនិយោគ និងបង្កើតរបបវិនិយោគដោយសេរី
ងាយស្រួល តម្លាភាព និងប្រកួត
ប្រជែង ដែលធ្វើឱ្យមានសេរីភាវូប
នីយកម្ម ការវិនិយោគកាន់តែខ្លាំងឡើងបន្ថែមទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគធ្វើការសម្របសម្រួល ការវិនិយោគ បង្កើននូវវិធាន បទប្បញ្ញតិ្តវិនិយោគ និងផ្តល់ការការពារការវិនិយោគ ដែលមានតម្លាភាពចំពោះវិនិយោគិននៃភាគីម្ខាងលើទឹកដីនៃភាគីម្ខាងទៀត ដោយឈរលើមូលដ្ឋានស្មើភាពនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេស ឆ្លុះបញ្ចាំងអំពីការ
ប្តេជ្ញារួមរបស់ប្រទេសទាំងអស់ ដើម្បីបង្កើត និងលើកកម្ពស់តំបន់ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់អាស៊ាន-ឥណ្ឌាមួយ ដែលរួមមានតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទំនិញ សេវាកម្ម និងការវិនិយោគផងដែរ៕