សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចុះសួរសុខទុក្ខកុមារកំព្រា ដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍

AKP ព្រៃវែង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្ដមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង តំណាងឯកឧត្តម ជា សុមេធី ជាប្រធានគណៈកម្មាធិការសាខា អញ្ជើញដឹកនាំគណៈកម្មការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា ដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្រុកចំនួន២ គឺស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបថត៖ AKP-ព្រៃវែង