ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញ សមត្ថភាពរបស់ចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រូបថត៖ សួស សាវី