ទីក្រុងតូក្យូនឹងបង្កើនកម្រិតប្រកាសអាសន្នខ្ពស់បំផុតដល់កម្រិតទី៤ដើម្បីទប់ទល់នឹងការឆ្លងវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៨.១១.២០)

ជប៉ុន៖ តាមការផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកានេះបានរាយការណ៍ឲ្យដឹងថា ទីក្រុងតូក្យូកំពុងត្រៀមបង្កើនកម្រិតប្រកាសអាសន្នទប់ទល់នឹងការឆ្លងវីរុសកូវីដ១៩ដល់កម្រិតខ្ពស់បំផុតទី ៤ ខណៈដែលចំនួនករណីវិជ្ជមាននៅក្នុងទីក្រុងតូក្យូកំពុងកើនឡើង។

ការផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងទៀតថា​​     អាជ្ញាធរក្រុងតូក្យូក៏កំពុងពិចារណាស្នើសុំឱ្យអាជីវកម្មខ្លះកាត់បន្ថយម៉ោងរបស់ពួកគេផងដែរ។

សូមបញ្ជាក់ផងដែរថាចំពោះសេចក្តីប្រកាសពីកម្រិតប្រកាសអាសន្ននេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី១៩ខែវិច្ឆិការនេះ។