អាជ្ញាធរមីនប្រគល់ផ្ទៃដីចំនួន ៦៨៧ ៧០៦ ម៉ែត្រក្រឡា នៅក្នុងស្រុកបន្ទាយស្រី ទៅឱ្យប្រជាពលរដ្ឋប្រើប្រាស់វិញ បន្ទាប់ពីបានធ្វើការបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះរួចរាល់

AKP សៀមរាប ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន លោក Liu Zhijie អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប និងលោក ឃឹម ហ្វីណង់ អភិបាល នៃគណ:អភិបាលស្រុកបន្ទាយស្រី អញ្ជើញជាអធិបតី ពិធីផ្ទេរ-ប្រគល់ដីបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ រួចរាល់ចំនួន ៦៨៧ ៧០៦ ម៉ែត្រក្រឡា នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទៅឱ្យប្រជាពលរដ្ឋប្រើប្រាស់វិញ ដែលសកម្មភាពបោសសម្អាតមីននៅលើផ្ទៃដីនេះធ្វើឡើងដោយមានការជួយឧបត្ថម្ភថវិកាពីប្រទេសចិន នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបថត៖ ឃុត សៅ