ក្រុមហ៊ុនផលិតឱសថម៉ូឌីណាប្រកាសថាវ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ខ្លួនមានប្រសិទ្ធភាព ៩៤,៥%

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៧.១១.២០)

អាមេរិក៖ ក្រុមហ៊ុនផលិតឱសថម៉ូឌីណាបានប្រកាសកាលពីថ្ងៃច័ន្ទទី១៦ ខែវិច្ឆិកានេះថាវ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ខ្លួនមានប្រសិទ្ធិភាព ៩៤,៥ ភាគរយដោយផ្អែកលើទិន្នន័យបណ្តោះអាសន្នពីការសាកល្បងដំណាក់កាលចុងក្រោយ។

ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិកទី ២ ដែលរាយការណ៍ពីលទ្ធផលហួសពីការរំពឹងទុក​  ។

រួមគ្នាជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថហ្វាយហ្សឺ ដែលមានប្រសិទ្ធភាពជាង ៩០ ភាគរយដែរនោះហើយកំពុងរង់ចាំការត្រួតពិនិត្យទិន្នន័យសុវត្ថិភាពនិងបទប្បញ្ញត្តិបន្ថែមទៀត ធ្វើឲ្យសហរដ្ឋអាមេរិកអាចមានវ៉ាក់សាំងចំនួនពីរប្រភេទត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ជាបន្ទាន់ក្នុងខែធ្នូជាមួយនឹងវ៉ាក់សាំងចំនួន ៦០ លានដូស​  ។