ការនាំចេញផលិតផលមិនមែនប្រេងរបស់សិង្ហបុរីធ្លាក់ចុះ ៣,១% ក្នុងខែតុលា

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៧.១១.២០)

សិង្ហបុរី៖ តាមទិន្នន័យផ្លូវការពីសហគ្រាសសិង្ហបុរីបានបង្ហាញនៅ​ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកានេះថាការនាំចេញផលិតផលមិនមែនប្រេងក្នុងស្រុកនៅខែតុលានេះរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះ ៣,១ ភាគរយ​បើប្រៀបទៅឆ្នាំមុន   ដែលជាកម្រិតមួយតិចជាងការព្យាករណ៍  ​។

ការស្ទង់មតិរបស់សេដ្ឋវិទូប្រចាំសារព័ត៌មានរ៉យទ័របានព្យាករណ៍ថានឹងកើនឡើង ៥,៧ ភាគរយសម្រាប់ខែតុលា។

ប៉ុន្តែការធ្លាក់ចុះក្នុងខែតុលានេះគឺជាការធ្លាក់ចុះលើកដំបូងបន្ទាប់ពីមានកំណើនរយៈពេល ៤ ខែជាប់ៗគ្នា។