លោកត្រាំបានស្នើសុំជម្រើសសម្រាប់វាយប្រហារអ៊ីរ៉ង់កាលពីសប្តាហ៍មុនប៉ុន្តែ បានផ្អាកការស្នើសុំនោះវិញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៧.១១.២០)

អាមេរិក៖ មន្រ្តីសហរដ្ឋអាមេរិកម្នាក់បាននិយាយកាលថាលោកដូណាល់ត្រាំបានស្នើសុំជម្រើសលើការវាយប្រហារលើទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុន    ប៉ុន្តែទីបំផុតលោកត្រំា ក៏បានផ្អាកការស្នើសុំនោះ វិញ   ។

លោកត្រាំបានធ្វើសំណើនេះក្នុងអំឡុងកិច្ចប្រជុំមួយកាលពីសប្តាហ៍មុនជាមួយជំនួយការសន្តិសុខជាតិកំពូលរបស់លោក។

សូមបញ្ជាក់ផងដែរថាលោកត្រាំបានចំណាយពេល ៤ ឆ្នាំនៃតំណែងជាប្រធានាធិបតីរបស់លោកអនុវត្តនយោបាយឈ្លានពានប្រទេសអ៊ីរ៉ង់   ដោយមានការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលត្រូវបានចរចាឲ្យមានដោយអតីតប្រធានាធិបតី  លោកបារ៉ាក់អូបាម៉ា      ព្រមទាំងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង អ៊ីរ៉ង់ជាច្រើនដង ។