ប្រាសាទបន្ទាយឆ្មារ ដំណើរការជួសជុលឡើងវិញបានជាង២០ភាគរយហើយ

 

វិទ្យុជាតិកម្ពុជា៖ហាន់ ស្រីណា 

ប្រាសាទបន្ទាយឆ្មារ បានដំណើរការជួសជុលឡើងវិញ បានជាង២០ភាគរយហើយ បន្ទាប់ពីទទួលរងការខូច

ខាតកន្លងមក។

លោក ឃី រ៉ាស៊ី ប្រធានបច្ចេកទេសជួសជុលនិងអភិរក្សប្រាសាទបន្ទាយឆ្មារ បានមានប្រសាសន៍ឱ្យដឹងថា ប្រាសាទបន្ទាយឆ្មារ ត្រូវរងការខូច

ខាតជាខ្លាំង ដោយកត្តាមនុស្ស និងកត្តាធម្មជាតិ ដូចជានៅក្នុងដំណាក់

កាលប្រទេសកម្ពុជាធ្លាក់ក្នុងសង្រ្គាម

ស៊ីវិល ត្រូវបានក្រុមទុច្ចរិតមួយចំនួនបំផ្លិចបំផ្លាញ ជីកគាស់កកាយយកវត្ថុបុរាណក្នុងប្រាសាទទៅជួញដូរ នៅក្រៅប្រទេសដោយខុសច្បាប់។ ការជីកកកាយនេះ បណ្តាលឱ្យថ្មបាក់ដួលរលំ រាយប៉ាយនិងមួយវិញទៀត

ប្រាសាទនេះ បានរងការខូចខាតដោយគ្រោះធម្មជាតិ មានខ្យល់ព្យុះបក់បោកដួលដើមឈើរលំលើប្រាសាទជាដើម ។  

លោកបានបន្តថា បច្ចុប្បន្ននេះប្រាសាទបន្ទាយឆ្មារ ត្រូវបានជួស

ជុលឡើងវិញនៅតាមផ្នែកមួយចំនួន ក្នុងប្រាសាទបានជាង២០ភាគរយហើយ ដោយប្រើប្រាស់ថវិកានៃមូលនិធិបេតិកភណ្ឌពិភពលោក តាមរយៈ

អង្គការ UNESCO ប្រចាំកម្ពុជា ថវិការាជរដ្ឋាភិបាលកម្ពុជា និងថវិកាផ្ទាល់របស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃខេត្តបន្ទាយមានជ័យ។ 

លោកបានបញ្ជាក់ថា ទំហំប្រាសាទបន្ទាយឆ្មារមានសភាពធំខ្លាំង ហើយមានរឿងរ៉ាវប្រវត្តិសាស្ត្រច្រើន ដែលទាមទារពេលវេលាយូរ ក្នុងការជួសជុលបន្ត ដូច្នេះអ្វីដែលជាកត្តាចម្បងនោះ គឺការពិនិត្យទីតាំងរូបភាពនៅតាមជញ្ជាំង ហើយស្វែងរកដុំថ្មដែលជ្រុះរប៉ាត់រប៉ាយ មកតម្រៀបឱ្យមានលក្ខណ:ទ្រង់ទ្រាយដើមស្របតាមបច្ចេកទេសនៃស្ថាបត្យករជំនាន់ដើម។

ការជួសជុល បានប្រហាក់ប្រហែល តែ២០ភាគរយ ដោយសារទំហំប្រាសាទបន្ទាយឆ្មារធំ គ្រាន់តែផ្នែកខាងក្នុងមានបណ្តោយប្រវែង២៥០

ម៉ែត្រ ខ្លោងទ្វារ៤ ជួសជុលបានផ្នែកនៃជញ្ជាំង  ជញ្ជាំងខាងលិចឆៀងខាងត្បូង ខាងលិចឆៀងខាងជើង និង

រងទងនៅសល់ច្រើន បើរឿងរ៉ាវ

ប្រវត្តិសាស្ត្រ ត្រូវចំណាយពេលវេលាច្រើនទៀត ។

លោកបន្តទៀតថា បន្ទាប់ពីការជួស

ជុលប្រាសាទបន្ទាយឆ្មារទាំងមូលនេះ 

រួច សង្ឃឹមថានឹងក្លាយទៅជាចំនុចនៃភាពទាក់ទាញ និងស្រូបយកភ្ញៀវទេសចរដ៏ច្រើនលើសលប់ ព្រមទាំងអូសទាញអ្នកវិនិយោគទុន លើវិស័យទេសចរណ៍ ទ្វេដងបន្ថែមទៀតឱ្យមកវិនិយោគនៅកម្ពុជា ដើម្បីជំរុញទីផ្សារការងារផង សេដ្ឋកិច្ចជាតិផង និងសម្រាប់ការស្រាវជ្រាវរបស់ប្រជាពលរដ្ឋជំនាន់ក្រោយផង ។

ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅឃុំ

បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ នា

ដើមសតវត្សទី១៣ ៕