ពិធីប្រគល់-ទទួលអំណោយជាម៉ាស និងបរិក្ខារពេទ្យ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

AKP វៀងច័ន្ទ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០–

ពិធីប្រគល់-ទទួលអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែល រួមមាន ម៉ាស និងបរិក្ខារពេទ្យ សរុបចំនួន ១២មុខ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯអាកាសយានដ្ឋាន អន្តរជាតិទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បន្ទាប់ពីការអញ្ជើញទៅដល់របស់គណៈប្រតិភូ កម្ពុជាដែលដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការទទួលដោយផ្ទាល់ពីឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ។

រូបថត៖ ហុង គា (ទទក)