សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញដឹកនាំប្រតិភូនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវ តាមជើងយន្តហោះពិសេស

AKP ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ —

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ដល់ អ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មុននឹងចេញ ដំណើរ តាមជើងយន្តហោះពិសេស ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីនាំយកអំណោយ ជាម៉ាស និងនិងបរិក្ខាពេទ្យ សរុបចំនួន១២មុខ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវ ។

រូបថត៖ ផែន រតនៈ និង ខឹម សុវណ្ណារ៉ា