ទូតកម្ពុជាប្រចាំម៉ាឡេស៊ីតម្រូវឱ្យពលរដ្ឋទូទាត់ថវិកាថ្លៃធ្វើចត្តាឡីស័ក និងចំណាយ ផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិច

 

វិទ្យុជាតិកម្ពុជា៖  យី វិច្ឆិកា 

MC ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ីបានចេញផ្សាយនូវសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១២វិច្ឆិកា ហើយ  ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា  ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ ការបង់ថវិកាថ្លៃធ្វើចត្តាឡីស័ក និងចំណាយផ្សេងៗ ត្រូវធ្វើការទូរទាត់តាមប្រព័ន្ធអេឡិចត្រូនិច(Online Payment System) MySafe Travel ឬ MyQr មានក្នុងកម្មវិធី MyEG Application សំរាប់សិស្សនិស្សិត ពលករ ពលការិនី រួមទាំងអ្នកដែលមានទីលំនៅអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ននៅប្រទេសម៉ាឡេស៊ី។ 

កម្មវិធីទាំងនេះអាចរកបានតាមគេហទំព័រ www.moh.gov.my ឬ www.nadma.gov.my ឬ www.myeg.com.my។ ប្រភពពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី  បញ្ជាក់ថា តម្លៃធ្វើចត្តាឡីស័ក និងចំណាយផ្សេងៗខាងលើ ត្រូវធ្វើការទូរទាត់មុនពេលចូលមកប្រទសម៉ាឡេស៊ី និងត្រូវបង្ហាញវិក្កយបត្រជូនអាជ្ញាធរពាក់ព័ន្ធម៉ាឡេស៊ី ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ ៕