រៀងរាល់ ៣០ វិនាទីម្តងមានមនុស្សម្នាក់ត្រូវបានបញ្ជូនចូលកាន់មន្ទីរពេទ្យក្នុងប្រទេសបារាំងដោយសារកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ញូវវីក (១៣.១១.២០)

បារាំង៖ នាយករដ្ឋមន្រ្តីបារាំងលោក ហ្សង់ កាសតិច បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែវិច្ឆិកាថា    រៀងរាល់ ៣០ វិនាទីម្តងគឺមានមនុស្សម្នាក់ត្រូវបានបញ្ជូនចូលទៅកាន់មន្ទីរពេទ្យនៅក្នុងប្រទេសបារាំងដោយសារកូវីដ១៩ ។

លោកបានបន្តទៀតថានេះជាការដាក់សម្ពាធទៅលើមន្ទីរពេទ្យរបស់ប្រទេសបារាំងកាន់តែខ្លាំងឡើង ៗ។     មានមនុស្សម្នាក់ក្នុងចំណោម ៤ នាក់ត្រូវបានស្លាប់នៅទូទាំងប្រទេសដោយសារវីរុសនេះផងដែរ។

គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកានេះមានមនុស្ស ៣២.៦៨៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ  ។