មន្រ្តីរៀបចំការបោះឆ្នោតអាមេរិកនិយាយថាគ្មានភ័ស្តុតាងបញ្ជាក់ថាសន្លឹកឆ្នោតបានបាត់បង់ឬត្រូវគេប្តូរទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៣.១១.២០)

អាមេរិក៖ មន្ត្រីជាន់ខ្ពស់រៀបចំការបោះឆ្នោតសហព័ន្ធនិងរដ្ឋរបស់សហរដ្ឋអាមេរិកបាននិយាយថាគ្មានភ័ស្តុតាងណាមួយបញ្ជាក់ថាសន្លឹកឆ្នោតត្រូវបានបាត់បង់ឬត្រូវបានគេប្តូរ ទេ  នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី​កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា នេះ  ។

មន្ត្រីដែលទទួលខុសត្រូវចំពោះសន្តិសុខការបោះឆ្នោតនៅទូទាំងប្រទេសបានច្រានចោលការអះអាងដែលធ្វើឡើងដោយលោកដូណាល់ត្រាំនិងគណបក្សសាធារណរដ្ឋថាមានការលួចបន្លំ និងបាត់សន្លឹកឆ្នោត ដែលនាំឱ្យលោកចាញ់លោក ចូបៃដេន ក្នុងការបោះឆ្នោត​ ។

មន្ត្រីទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកាគឺមានសុវត្ថិភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។