ប្រទេសអូស្រ្តាលីព្យាករណ៍ថានឹងមានភ្លើងឆេះព្រៃអូសបន្លាយយូរដោយសារការប្រែប្រួលអាកាសធាតុ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៣.១១.២០)

អូស្រ្តាលី៖ អាកាសធាតុរបស់ប្រទេសអូស្រ្តាលីនឹងបន្តក្តៅឡើងដែលអាចនឹងធ្វើឲ្យភ្លើងឆេះព្រៃ អូសបន្លាយពេលយូរ  និងមានភ្លៀងតិចនៅភាគអាគ្នេយ៍និងនិរតីនៃប្រទេស។

ការិយាល័យគ្រប់គ្រងអាកាសធាតុអូស្រ្តាលីបាននិយាយនៅថ្ងៃសុក្រទី ១៣ខែវិច្ឆិកានេះថាផលប៉ះពាល់នឹងនាំឱ្យមានគ្រោះរាំងស្ងួតជាញឹកញាប់។

អគ្គិភ័យបានឆាបឆេះព្រៃជាង ១១ លានហិកតានៅទូទាំងភាគអាគ្នេយ៍ក្នុងប្រទេសអូស្រ្តាលីកាលពីដើមឆ្នាំនេះដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣ នាក់និងសត្វព្រៃរាប់ពាន់លានក្បាលផងដែរ។