ឯកឧត្ដម ឃួង ស្រេង អញ្ជើញទទួលអំណោយជាថវិកាចំនួន ៥៥.០០០ដុល្លារ ពីក្រុមហ៊ុន ណាហ្គាវើលដ៍ បេះដូងសប្បុរសធម៌ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ នៅក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយពីក្រុមហ៊ុន ណាហ្គាវើលដ៍ បេះដូងសប្បុរសធម៌ ជាថវិកាចំនួន ៥៥.000 ដុល្លារអាមេរិក (ប្រាំម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ដែលផ្តល់ដល់សាលារាជធានីភ្នំពេញសម្រាប់ទិញអង្ករចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក និង អ្នករងគ្រោះដោយការរងប៉ះពាល់ជីវភាពរស់នៅក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
រូបថត៖ អុក សុខខឿន