ឯកឧត្ដម ឃួង ស្រេង និងមន្រ្តីក្រោមឱវាទ អញ្ជើញចុះចែកម៉ាសដោយផ្ទាល់ដៃជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជាធានីភ្នំពេញ មន្រ្តីក្រោមឱវាទ និងនគរបាលចរាចរណ៍​ប្រចាំគោលដៅគល់ស្ពានជ្រោយចង្វារត្រើយខាងលិច (រង្វង់មូលគួចកាណុង) អញ្ជើញចុះចែកម៉ាសដោយ​ផ្ទាល់ដៃ​ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ក្នុងម្នាក់ៗទទូលបានម៉ាសចំនួន០២ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

រូបថត៖ អុក សុខខឿន