អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកសំរោងទង

AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០–

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ របស់សប្បុរសជន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាកន្លងមក ចំនួន ១៩៩គ្រួសារ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២០។

រូបថត៖ លឹម សាន្ត