លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន និងរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចែកស្រូវពូជ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ ទឹកភ្លៀងចំនួន ១.០២០គ្រួសារ មកពីស្រុកចំនួន៥

AKP ស្វាយរៀង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–

លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំទាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ជា ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្ត និងក្រុមការងារ អញ្ជើញចុះចែកស្រូវពូជសែនក្រអូបរបស់សម្តេចតេជោ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀងនាពេលកន្លងមកចំនួន ១.០២០គ្រួសារ មកពីស្រុកចំនួន៥ ក្នុងខេត្តស្វាយរៀង ដែលក្នុង១គ្រួសារៗ ទទួលបានស្រូវពូជ ១០០គីឡូក្រាម មី០១កេស និងថវិកា៥ម៉ឺនរៀល នាព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២០។

រូបថត៖ AKP-ស្វាយរៀង