ប្រធានអាកាសយានដ្ឋានទីក្រុងឡុងដ៍និយាយថាការធ្វើតេស្តរកវីរុសកូវីដ១៩ត្រូវធ្វើរយៈពេលជាច្រើនឆ្នាំទៅមុខទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ប្លូមប៊ឺច (១២.១១.២០)

អង់គ្លេស៖ យោងតាមប្រធានអាកាសយានដ្ឋានហេដស្រូ ក្នុងទីក្រុងឡុងដ៍បានឲ្យដឹងថាទោះ​បីជាមានការចាក់វ៉ាក់​សាំងក៏​ដោយអ្នកធ្វើដំណើរតាមអាកាសយានដ្ឋាននឹងត្រូវធ្វើតេស្ត រកវីរុសកូវីដ១៩មុនពេលការហោះហើរដែរ។

នាយកប្រតិបត្តិអាកាសយានដ្ឋានទីក្រុងឡុងដ៍បាននិយាយថាលោករំពឹងថាអាជីវកម្មនេះនឹងកើនឡើងវិញនៅខែធ្នូខាងមុខបន្ទាប់ពីប្រទេសអង់គ្លេសបញ្ចប់ការបិទប្រទេសនិងណែនាំការធ្វើតេស្តផ្ទាល់នៅអាកាសយានដ្ឋាន។

អាកាសយានដ្ឋានដែលមមាញឹកបំផុតនៅអ៊ឺរ៉ុបមួយនេះនៅពេលដែលមានវីរុសរាតត្បាតកើតឡើងចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានបានធ្លាក់ចុះ ៨២% កាលពីខែមុនបើប្រៀបធៀបទៅនឹងឆ្នាំមុន។