ប្រទេសម៉ាឡេស៊ីនិយាយថាក្រុមហ៊ុនអាកាសចរណ៍ប្រហែលជាត្រូវការពេល ៣ ឆ្នាំដើម្បីស្តារឡើងវិញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១២.១១.២០)

ម៉ាឡេស៊ី៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីបាននិយាយថា    ក្រុមហ៊ុនអាកាសចរណ៍អាចចំណាយពេល ៣ ឆ្នាំទៀត   ដើម្បីងើបចេញពីជំងឺរាតត្បាតកូវីដ ១៩    តែស្ថានភាពងើបរើឡើងវិញនេះ ក៏អាស្រ័យលើកម្រិតនៃ ការរីករាលដាលនៅក្នុងប្រទេសនិងនៅបរទេសផងដែរ។

លោករដ្ឋមន្រ្តីដឹកជញ្ជូនម៉ាឡេស៊ីបាននិយាយកាលពីដើមសប្តាហ៍នេះថាការព្យាករណ៍លើវិស័យអាកាសចរណ៍របស់អ្នកដំណើរនៅឆ្នាំនេះរំពឹងថាចំនួនបានធ្លាក់ចុះ ៧៥.៦ ភាគរយ។

ដោយការធ្លាក់ចុះនេះហើយ   បានជាក្រុមហ៊ុនអាកាសចរណ៍រំពឹងថាត្រូវការរយៈពេល ៣ ឆ្នាំដើម្បីធ្វើឱ្យស្ថានការណ៍ត្រឡប់មកបានពេញលេញវិញពីផលប៉ះពាល់នៃការរីករាលដាលនៃវីរុសកូវីដ ១៩ ។