មេដឹកនាំពិភពលោក ទូរសព្ទទៅអបអរសាទរលោក ចូបៃដិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន (១២.១១.២០)

អាមេរិក៖ មេដឹកនាំនៅជុំវិញពិភពលោកបានសំដែងការអបអរសាទរចំពោះប្រធានាធិបតីជាប់ឆ្នោតថ្មី លោកចូបៃដិន ទោះបីជាលោកដូណាល់ត្រាំបដិសេធមិនទទួលស្គាល់ការចាញ់ឆ្នោតរបស់លោកក៏ដោយ។

ទូរសព្ទសំដែងការអបអរសាទរនេះបានទទួលមកពីសម្ព័ន្ធមិត្តមួយចំនួនរបស់អាមេរិកដែលអាចបង្ហាញ  ថាពិភពលោកមិនទទួលយក​ការប៉ុនប៉ងរបស់លោកត្រាំក្នុងការកាន់អំណាចបន្ត  ទៀត ទេ  ។

លោក ចូបៃដិន បានទទួលទូរស័ព្ទជាច្រើនពីសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកក្នុង​រយៈពេលប៉ុន្មានថ្ងៃ​ចាប់តាំងពីទូរទស្សន៍ស៊ីអិនអិនបានធ្វើការព្យាករណ៍ពីជ័យជំនះរបស់លោក។ អ្នកទូរស័ព្ទមករួមមានប្រធានាធិបតី​បារាំង, អធិការបតីអាល្លឺម៉ង់, នាយករដ្ឋមន្រ្តីអង់គ្លេសនិងស្តេចអារ៉ាប៊ីសាអូឌីត​  ។