លោកត្រាំប្រឹងតស៊ូតាមផ្លូវច្បាប់ដោយសង្ឃឹមថាអាចផ្តួលជ័យជំនះលោកបៃដិនបាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១២.១១.២០)

អាមេរិក៖ កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកានេះ   ក្រុមយុទ្ធនាការរបស់ប្រធានាធិបតីដូណាល់ត្រាំបានបោះជំហាន​មួយទៀតក្នុងយុទ្ធសាស្ត្រតាមផ្លូវច្បាប់ដើម្បីតវ៉ាការចាញ់ឆ្នោតរបស់លោក   តាមរយៈការដាក់​បណ្តឹងនៅក្នុងរដ្ឋមីឈីហ្គែន (Michigan)  ។

ក្រុមគណបក្សសាធារណរដ្ឋរបស់លោកត្រាំបានទៅកាន់តុលាការសហព័ន្ធដើម្បីព្យាយាមរារាំងការបញ្ជាក់លទ្ធផលនៃការបោះឆ្នោតនៅរដ្ឋមីឈីហ្គែន ដែលជារដ្ឋលោកត្រំាធ្លាប់បានឈ្នះឆ្នោតកាលពីឆ្នាំ ២០១៦ ​  ។

ចំណែកក្រុមអ្នកប្រជាធិបតេយ្យនិងអ្នករិះគន់លោកត្រំា​បានចោទប្រកាន់លោកត្រាំថាមានបំណង​បំផ្លាញ​ការទុកចិត្តជាសាធារណៈចំពោះប្រព័ន្ធបោះឆ្នោតអាមេរិក ។