ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការព្យាបាលជម្ងឺ និងចាក់វ៉ាក់សាំងការពារជម្ងឺឆ្លង ដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ

AKP ប៉ៃលិន ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណ:ឣភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យមើលការព្យាបាលជម្ងឺ និងចាក់វ៉ាក់សាំងការពារជម្ងឺឆ្លង ដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោយជំនន់ទឹកភ្លៀង ព្រមទាំងចែកសៀវភៅស្តីពីវិធីថែទាំ និងវិធានការការពារសត្វពាហនៈពីជំងឺឆ្លងផ្សេងៗ នាថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២០។
រូបថត៖ AKP-ប៉ៃលិន