ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញនាំយកស្រូវពូជផ្តល់ជូនប្រជាកសិករនៅខេត្តក្រចេះ ជាង២,០០០ គ្រួសារ

AKP ក្រចេះ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញនាំយកស្រូវពូជផ្តល់ជូនប្រជាកសិករ ចំនួន២,៣៧២គ្រួសារនៅក្នុងខេត្តក្រចេះ ដែលក្នុង មួយគ្រួសារៗទទួលបាន ស្រូវពូជចំនួន ១០០គីឡូក្រាម និងថវិកាចំនួន១០ម៉ឺនរៀល នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

រូបថត៖ ជួន សុជាតិ