រដ្ឋបាលខេត្តកំពង់ធំ នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងមកនៅក្នុងស្រុកស្ទោង

AKP កំពង់ធំ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណបក្សខេត្ត អមដំណើរដោយ ឯកឧត្ដម រិន វិរៈ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បាននាំយក អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិក អចិន្រ្ដៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា រួមមាន៖ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងមកចំនួន ៤០០គ្រួសារ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០។

រូបថត៖ AKP-កំពង់ធំ