សហភាពអឺរ៉ុបពិចារណារឹតបន្តឹងតាមព្រំដែន បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមជីវពល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១១.១១.២០)

អឺរ៉ុប៖ មេដឹកនំារបស់ប្រទេសក្នុងសហភាពអឺរ៉ុប នៅថ្ងៃអង្គារទី ១០ ខែ វិច្ឆិកានេះ បានពិចារណាពង្រឹងសន្តិសុខនៅ​តាមព្រំដែន នៅពេលដែលមេដឹកនំាទំាងនោះបានប្តេជ្ញាចិត្តថា នឹងសហការគ្នា យ៉ាងរឹងមំា ក្រោយពីប្រទេស​មួយចំនួនជាសមាជិករងការវាយប្រហារដោយភេរវកម្មកន្លងមក ។

ប្រធានាធិបតីបារំាង លោក អេម៉ានូអែល ម៉ាក្រុង បានអំពាវនាវឲ្យមានការឆ្លើយតបឲ្យបានឆាប់រហ័សនិងសម្រប​សម្រួលគ្នា ចំពោះអំពើភេរវកម្មដែលកើតមានឡើង ។

លោកប្រធានាធិបតីបារំាង បានរៀបចំឲ្យមានកិច្ចប្រជុំកំពូលរបស់មេដឹកនំាប្រទេសក្នុងសហភាពអ៊ឺរ៉ុប កាលពីថ្មី ៗនេះ បន្ទាប់ពីមានការវាយប្រហារដោយក្រុមជ្រុលនិយមក្នុងប្រទេសបារំាង និងប្រទេសអូទ្រីស ។​