លោកបាយដិនថ្លែងថាការប្រកែករបស់លោកត្រំាមិនព្រមទទួលយកការចាញ់គឺជារឿងគួរឲ្យខ្មាស់ណាស់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (១១.១១.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិកដែលទើបឈ្នះឆ្នោត លោកហ្សូបាយដិន នៅថ្ងៃអង្គារទី ១០ ខែ វិច្ឆិកានេះ បាននិយាយថា ការប្រកែកមិនព្រមទទួលយកការចាញ់ឆ្នោត  របស់លោកត្រំា គឺជារឿងគួរឲ្យខ្មាស់ណាស់  ។

មួយសប្តាហ៍ បន្ទាប់ពីការបោះឆ្នោត  លោកត្រំា មិនទាន់ថ្លែងអ្វីទេ  គ្រាន់តែលោក បានអះអាងថា លោកនឹងឈ្នះ​ហើយ   និងបានដាក់ពាក្យប្តឹង ថាមានការបន្លំសន្លឹកឆ្នោត  ដែលរហូតមកដល់ពេលនេះ  លោកត្រំាមិនទាន់បាន​ផ្តល់ភស្តុតាង អ្វីជាដុំកំភួន ដើម្បីបញ្ជាក់លើការអះអាងរបស់លោកទេ ។

គណៈបក្យប្រជាធិបតេយ្យ បានបង្ហើបថា ទោះបីជាមានការព្យាយាមរារំាងដំណើរការអន្តរកាលចូល​កាន់ដំណែង​របស់លោកហ្សូបាយដិន ក៏ដោយ  ក៏លោកហ្សូបាយដិន កំពុងត្រៀមខ្លួនជាស្រេច ធ្វើជាប្រធានាធិបតី​អាមេរិកថ្មីដែរ ។