ការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសសឹង្ហបុរី និងទីក្រុងហុងកុងនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែ វិច្ឆិកា នេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១១.១១.២០)

សឹង្ហបុរី៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃពុធ ទី ១១ ខែ វិច្ឆិកានេះ បានឲ្យដឹងថា ប្រទេសសឹង្ហបុរី និងទីក្រុងហុងកុង បានសម្រេចបើកការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ នៅថ្ងៃទី ២២ ខែ វិច្ឆិកាខាងមុខនេះ ។

ទូរទស្សន៍បរទេសនោះបានស្រង់សម្តីមន្រ្តីអាកាសចរណ៍សឹង្ហបុរី ដែលបាននិយាយនៅថ្ងៃពុធ ទី ១១ ខែ វិច្ឆិកានេះដែរ  ថា   ភាគីទំាងពីរ ព្រមព្រៀងគ្នា ក្នុងការធ្វើដំណើរនេះ ​គឺ​មានតែអ្នកដំណើរត្រឹមតែ ២០០ នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ​ដែលនឹងអនុញ្ញាតឲ្យចូលទៅក្នុងគោលដៅនីមួយ ៗ ។

ប្រទេសសឹង្ហបុរី និងទីក្រុងហុងកុងនឹងបង្កើនការហោះហើរ ពីរដងក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី ៧ ខែ ធ្នូ តទៅ ។​