គម្រោង MESONG បានទទួលពានរង្វាន់ស្ថាបត្យកម្មចំណាត់ថ្នាក់ពិភពលោក ម្តងទៀតហើយ

វិទ្យុជាតិកម្ពុជា៖ លោកជួន បូណា


ភ្នំពេញ៖ គម្រោង MESONG បានទទួលពានរង្វាន់ស្ថាបត្យកម្មចំណាត់ថ្នាក់ពិភពលោកម្តងទៀតហើយ ក្នុងការពង្រីកអាជីវកម្ម លក់អចលនទ្រព្យ ស្របពេលមានជំងឺរាតត្បាតសកល។
ដោយឈរលើការអភិវឌ្ឍន៍ដ៏អស្ចារ្យ បានធ្វើឱ្យគម្រោង MESONG លេចមុខលេចមាត់សាជាថ្មីម្តងទៀត ក្នុ្ងងការទទួលបាននូវ ពានរង្វាន់ចំណាត់ថ្នាក់ពិភពលោកលើវិស័យស្ថាបត្យកម្ម។ ការទទួលបានពានរង្វាន់ដ៏មានកិត្តិយសជាសកលរបស់គម្រោង MESONG នេះ បានធ្វើឡើងក្នុងព្រឹត្តិការណ៍ពិសេសៗ នៅទីក្រុងសៀងហៃ និងប្រទេសកម្ពុជាក្នុងពេលព្រមគ្នា និងមានគោលបំណងទំនាក់ទំនងដៃគូពីទីតាំងផ្សេងៗគ្នា ហើយមានការដឹកនាំដោយអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Wonder Development ក្នុងទីក្រុងហុងកុងតាមប្រព័ន្ធ online ដែលនៅក្នុង នោះអ្នកអភិវឌ្ឍន៍របស់គម្រោង បានប្រកាស ដោយមោទនភាពនិងបង្ហាញនូវយុទ្ធសាស្រ្តល្អៗ គំនិតច្នៃប្រឌិតថ្មីៗទៅដល់ដៃគូក្នុងស្រុកនិងក្រៅស្រុក។
MESONG ទទួលបានពានរង្វាន់ និងការកោតសរសើរជាង១,៥០០ ក្រុមហ៊ុនទូទាំងសកលលោក គឺមានការវិនិច្ឆ័យ និងមានការជ្រើសរើសពីអ្នករចនាកំពូលនៃក្រុមស្ថាបត្យករ និងពីស្ថាបត្យករល្បីៗដែលមានកម្រិតសិក្សាខ្ពស់ ដូចជាពានរង្វាន់ HONORABLE MENTION ឆ្នាំ២០២០លើការរចនាផ្នែកស្ថាបត្យកម្ម និងពានរង្វាន់អគារខ្ពស់ MasterPrize (AMP) ក្នុងឆ្នាំ២០២០។ ការទទួលពានរង្វាន់នេះគឺជាបង្ហាញពីគុណភាពក្នុងការរៀបចំរបស់គម្រោង MESONG ហើយក៏ជាគម្រោង ដែលទទួលបានពានរង្វាន់ពីស្ថាបត្យកម្មអន្តរជាតិ (IAA)ឆ្នាំ២០២០ដំបូងគេក្នុងប្រទេសកម្ពុជា ដោយពានរង្វាន់នេះ រៀបចំដោយ The Chicago Athenaeum និង The European Centre for Architecture Art Design and Urban Studies and Metropolitan Arts Press, Ltd។
លោក Maverick Hui, នាយកគ្រប់គ្រង(Managing Director)របស់ក្រុមហ៊ុន Wonder Development បានឱ្យដឹងថា MESONG បានបោះជំហានជាយុទ្ធសាស្រ្តដើម្បីចាប់ដៃគូជាមួយនិង JUWAI.com ដែលជាគេហទំព័រមួយដ៏ធំបំផុត លើវិស័យអចលនទ្រព្យក្នុងប្រទេសចិន។ យុទ្ធសាស្រ្តថ្មីរបស់ Mesong នឹងធ្វើការផ្សព្វផ្សាយតាមរយៈគេហទំព័រមួយនេះ ដើម្បីឱ្យអតិថិជនស្គាល់កាន់តែច្បាស់ និងអាចស្វែងយល់ទីផ្សាររបស់គម្រោង MESONG’’។
លោកបានបន្តទៀតថា ‘’ MESONG បានកត់ត្រាប្រតិបត្តិការជាបន្តបន្ទាប់ទាំងក្នុងទីក្រុងហុងកុង និងសៀងហៃ ទោះបីជាស្ថិតក្នុងស្ថានភាពមានជំងឺរាតត្បាតក៏ដោយ ក៏បង្ហាញពីតម្រូវការទីផ្សារក្នុងវិស័យអចលនទ្រព្យក្រៅស្រុក និងជាជម្រើសសម្រាប់វិនិយោគ ដោយបច្ចុប្បន្នតម្រូវការរបស់ប្រទេសទាំងពីរនៅខ្ពស់ដដែល។ គម្រោងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាង ២០០ក្រុម ដែលបានចុះឈ្មោះរួចហើយសម្រាប់ដំណើរទស្សន កិច្ចនៅរាជធានីភ្នំពេញ។ នៅពេលមានការចាប់អារម្មណ៍ពីប្រទេសទាំងពីរ យើងរំពឹងថានឹងមានការស្ទុះងើបឡើង វិញ នូវតម្រូវការនៃការទិញ ដូច្នេះតម្លៃរបស់ MESONG នឹងអាចកើនឡើងក្នុងពេលឆាប់ៗនេះ៕​