ពិធី​ចែក​អំណោយ​មនុស្សធម៌រ​បស់​សាខា​កាកបាទក្រហមកម្ពុជា​

AKP ព្រះសីហនុ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០–
​រសៀល​ថ្ងៃ​១០​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ក្តា​ឡី​ស័ក នៅ​ភូមិ​អុង ឃុំ​រាម និង​ភូមិ​ជម្ពូ​ខ្មៅ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អភិបាលស្រុក​ព្រៃនប់ និង​មេឃុំ ដោយ​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចែកជូន​ប្រជាពលរដ្ឋ ៣៦​គ្រួសារ នៅ​ភូមិ​អុង ឃុំ​រាម និង​ភូមិ​ជម្ពូ​ខ្មៅ ឃុំ​ទួល​ទទឹង ១៣៧​គ្រួសារ ស្រុក​ព្រៃនប់ សរុប​ទាំងពីរ​ឃុំ ១៧៣​គ្រួសារ ។

​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​ឯក​ឧ​ត្ត ម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ សូមឱ្យ ប្រជាពលរដ្ឋ​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ឯកឧត្តម ដូង តារា មកកាន់​ភូមិ​ទាំងពីរ​មាន​ភូមិ​អុង ក្នុង​ឃុំ​រាម និង​ភូមិ​ជម្ពូ​ខ្មៅ ឃុំ​ទទួល​ទទឹង ស្រុក​ព្រៃនប់ ដែល​ឯកឧត្តម​បាន​ចូលរួម​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា កន្លងមក ជាមួយ​រដ្ឋមន្ត្រីការបរទេស ហុង​គ្រី បានមក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឥឡូវ​ឯកឧត្តម​បានធ្វើ​ច​ក្តា​ឡី​ស័ក នៅ​រាជធានី​ភ្នំពេញ​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វូដ​-១៩ នៅក្នុង​មូលដ្ឋាន ដោយ​ធ្វើ​ច​ក្តា​ឡី​ស័ក រយ​:​ពេល​១៤​ថ្ងៃ ជាមុនសិន ដើម្បី​ប្រាកដថា សហគមន៍​យើង​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​ប្រសិនបើ​មានការ​សង្ស័យ​សូម​ទូរស័ព្ទ​មកកាន់​លេខ ១១៥ ដើម្បី​ផ្តល់​ប្រឹក្សា​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​សុខាភិបាល ។​

​ក្នុងឱកាស​នោះ​លោក​វេជ្ជបណ្ឌិត ស្រេង ហាក់​ស្រួល ក្រុមការងារ​ឆ្លើយតប​បន្ទាន់​ជំងឺឆ្លង​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ក៏បាន​ធ្វើការ​ណែនាំ​អំពី​របៀប​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្តន៍​នូវ​វិធានការ​សុខាភិបាល ទី​១. រក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន ១,៥០​ម៉ែត្រ​ពីគ្នា​។ ២.​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​។ ៣.​ពាក់​ម៉ាស់​ការពារ​នៅពេល​ចេញទៅ​កាន់​ទីសាធារណ​: ។ ប្រសិនបើ​មាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​សង្ស័យ​មាន​កូ​វីដ​-១៩ ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ត្រូវធ្វើ​ច​ក្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ ។ អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំងពីរ​ភូមិ ក្នុងស្រុក​ព្រៃនប់ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ក ២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ប្រេងឆា​១​ដប​, នុំ Solite ១​ប្រអប់ ៕ ដោយ​៖ ងូ សុ​មុនី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​