ចៅភ្លោះប្រុសចំនួន៦នាក់ ក្នុងស្រុកចំនួន២ នៅខេត្តសៀមរាបបានទទួលអំណោយពីសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត

 

វិទ្យុជាតិកម្ពុជា


ចៅភ្លោះប្រុសចំនួន៦នាក់ ក្នុងស្រុកចំនួន២ នៅខេត្តសៀមរាបនៅថ្ងៃទី១០វិច្ឆិកានេះបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ។
អំណោយរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូនគ្រួសារកូនភ្លោះទាំងពីរគ្រួសារ
នោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម ទឹកដោះគោ២
កេសធំ ស្ករស០៥គីឡូក្រាម ក្រម៉ា០២ សារ៉ុង០២ និងថវិកា៥លានរៀល ។

សូមបញ្ជាក់ថា ចៅភ្លោះប្រុសចំនួន៦នាក់នោះ គឺចៅភ្លោះប្រុស
០៣នាក់ ក្នុងគ្រួសារទី១ សម្រាលនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប មានឪពុកឈ្មោះ ឡាន់ គឹមលាង អាយុ
៣០ឆ្នាំ និងម្តាយឈ្មោះ តយ រ៉ានី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុក
ក្រឡាញ់ ខេត្តសៀមរាប និងមានកូនក្នុងបន្ទុកមុនប្រុសចំនួន២នាក់ផងដែរ ចំណែកចៅប្រុស០៣នាក់ ក្នុងគ្រួសារទី២ សម្រាលនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបដដែល មានឪពុកឈ្មោះ តឹក តួន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ រស់ ម៉ាច អាយុ៣០ឆ្នាំ មាន
ស្រុកកំណើតនៅភូមិ ស្នែងស្ពាន ឃុំបែ្លងស្ពាន ស្រុកស្រីស្នំ ខេត្តសៀម
រាប ។ នៅចំពោះមុខគ្រួសារកូនភ្លោះ
ទាំងពីរ ឯកឧត្តម សេង ទៀង បាន
មានប្រសាសន៍នាំនូវការផ្តាំផ្ញើរសាក
សួរសុខទុក្ខ ដោយសេចក្តីនឹករលឹក
យ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោនិងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេតែង
តែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុង
ប្រទេសកម្ពុជា។ ឯកឧត្តមជំនួយការផ្ទាល់សម្តេចតេជោ មានប្រសាសន៍ឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩
រហូតមកដល់បច្ចុប្បន្ននេះ មាន
គ្រួសារប្រសូត្រទារកភ្លោះបីនាក់ឬបួននាក់ ចំនួន៣៦៨ និង៣៦៩គ្រួសារ
រួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ ពីសម្តេចតេជោនិងសម្តេចគតិព្រឹទ្ធបណ្ឌិត ក្នុង
ការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារក
ភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។ ឯកឧត្តមមានប្រសាសន៍បន្តថា
ចំនួនគ្រួសារទារកភ្លោះបីនាក់នេះមានច្រើនជាងនេះទៀត ដែលសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត
បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ភូមិ ឃុំ ស្រុក រាជធានីខេត្ត កាលពីមុនឆ្នាំ១៩៩៩។
តំណាងគ្រួសារកូនភ្លោះទាំងពីរគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច
តេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់
ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខ
លំបាក គឺតែងតែមានវត្តមានសម្តេចទាំងទេ្វចុះជួយអន្តរាគមន៍គ្រប់ពេលវេលា។