ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តស្ទឹងត្រែង ពង្រឹងវិធានការបង្ការជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកគឺមហឿន

ស្ទឺងត្រែង៖ ប្រធានក្រុមការងាររាជ

រដ្ឋាភិបាល ចុះជួយខេត្តស្ទឹងត្រែងបានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការបង្ការជំងឺកូវីដ-១៩ដោយបង្កើនកិច្ចសហការជាមួយមន្ត្រីមន្ទីរសុខាភិបាល ស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យលើកកម្ពស់អនាម័យបានល្អប្រសើរ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់។    

        ក្នុងឱកាសផ្តល់ធុងទឹកចម្រោះទឹកក្តៅទឹកត្រជាក់ដល់ក្រុងស្រុកទាំង៦នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៩វិច្ឆិកាឆ្នាំ២០២០  ឯកឧត្តម ផៃ

ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង មានប្រសាសន៍ថា៖ ព្រឹត្តិការណ៍៣វិច្ឆិកា ជាការដាស់

ស្មារតីបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនមែនតែមន្ត្រីរាជការនោះទេ ក្នុងការប្រុងប្រយ័ត្នបង្ការជម្ងឺឆ្លងកូវីដ-១៩។ 

       ឯកឧត្តម មានប្រសាសន៍បន្តថា 

ករណីនេះ អាជ្ញាធរពាក់ព័ន្ធនៅតែសកម្មក្នុងការតាមដានឱ្យបានជាប្រចាំ ហើយមន្ត្រី ថ្នាក់ដឹកនាំក្រុងស្រុក  អាជ្ញាធរមូលដ្ឋាន   ត្រូវបង្កើនការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលឱ្យបានទូលាយបន្ថែម

ទៀត  ដើម្បីពង្រឹងការងារបង្ការជម្ងឺកូវីដ១៩នេះឱ្យមានប្រសិទ្ធភាពកុំឱ្យកើតដល់ប្រជាពលរដ្ឋយើងនៅតាមបណ្តាសហគមន៍ឱ្យសោះ។

          លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសាន បានអះអាងថា៖ករណីនេះអាជ្ញាធរស្រុកបានទទួលសាររបស់សម្តេច និងបានចាត់ឱ្យអាជ្ញាធរឃុំនីមួយៗបង្កើនការ

តាមដានពិនិត្យទៅលើប្រជាពលរដ្ឋជាពលករ   បើមានមកពីប្រទេស

ជិតខាង ឬបណ្តាប្រទេសផ្សេងៗត្រូវជំរុញគាត់ឱ្យទៅជួបមន្ត្រីសុខាភិបាលឱ្យបានឆាប់ដើម្បីពិនិត្យសុខភាពជាចាំបាច់។

លោកអភិបាលស្រុកបានសាទរចំពោះការយកចិត្តទុកដាក់ទៅលើកិច្ចការពង្រឹងការងារបង្ការជំងឺនេះហើយអាជ្ញាធរឃុំស្រុក  នឹងប្រើប្រាស់កម្លាំងគ្រប់សមាសភាព  ដើម្បីចូលរួមជាមួយស្ថាប័នជំនាញប្រកបដោយការទទួលខុសត្រូវខ្ពស់  និងនាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា៖ការបង្ការជំងឺកូវីដ-១៩នេះប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន បាននាំយកនូវសម្ភារប្រើប្រាស់និងបង្ការ រួមមាន ម៉ាស់ អាល់កុល ក្រម៉ា និងធុងទឹកចម្រោះ ជូនទៅស្រុកសៀមបូក  ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន ស្រុកសៀមប៉ាង ស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង៕