ការប្រកួតប៉េតង់(ប៊ូល)អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា លេខ១បានទៅក្រុមកីឡាករមកពី ខេត្តកំពង់ចាម

 

វិទ្យុជាតិកម្ពុជា៖


ក្រោយពីប្រកួតយ៉ាងស្វិតស្វាញពេញ១ថ្ងៃរួចមក ការប្រកួតប៉េតង់(ប៊ូល)លក្ខណៈមិត្តភាពដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២០) លេខ១បានទៅលើក្រុមកីឡាករមកពីខេត្តកំពង់ចាម ជ័យលាភីលេខ២មកពីខេត្តត្បូងឃ្មុំ លេខ៣ ខេត្តកំពង់ធំ លេខ៤ ខេត្តស្វាយរៀង និងជ័យលាភីលេខ៥ បានទៅលើក្រុមកីឡាករមកខេត្តព្រៃវែង ។
ពិធីបិទការប្រកួតនេះធ្វើឡើងកាល
ពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ក្រោមអធិបតីភាព ឯកឧត្ដម ស៊ាក ឡេង ប្រធានគណបក្សខេត្តត្បូងឃ្មុំ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សខេត្ត ៕