វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តសៀមរាប រៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយដាក់ឱ្យដំណើរការគម្រោង “ជំនាញដើម្បីភាពជោគជ័យ”

AKP សៀមរាប ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០–

លោក នាក់ ណេរុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតី សិក្ខាសាលាស្តីពីការផ្សព្វផ្សាយដាក់ឱ្យដំណើរការគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ដែលសហការរៀបចំដោយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តសៀមរាប សមាគមបណ្តុះកុមារ និងអង្គការភ្លែនអន្តរជាតិ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបថត៖ ឃុត សៅ