ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោនាំយកពូជស្រូវ និងអំណោយចែកជូនពលរដ្ឋ រងគ្រោះជំនន់ទឹកភ្លៀង ជាង១ម៉ឺនគ្រួសារនៅខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក រួមជាមួយនឹងអជ្ញាធរខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកពូជស្រូវ ព្រមទាំង អំណោយចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងកាលពីខែតុលា កន្លងមកនេះ ចំនួន ១១,០០០គ្រួសារ នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណផ្សារធំថ្មី បូរីជ័យII។

រូបថត៖ ឈុន សារ៉ាត