ប្រទេសអូស្រ្តាលីអាចនឹងបើកព្រំដែនឲ្យពលរដ្ឋនៅប្រទេសអាស៊ីចូល នៅពេលដែលគ្មានករណីឆ្លងកូវីដនៅថ្ងៃទីបី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.១១.២០)

អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីកំពុងពិចារណាបើកព្រំដែនឲ្យពលរដ្ឋមកពីប្រទេសនៅអាស៊ីចូលក្នុងប្រទេស  ។

នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក ស្កត់ ម៉ូរីសាន់ បានថ្លែងពីការបើកព្រំដែននេះ នៅថ្ងៃអង្គារ ទី ១០ ខែ វិច្ឆិកានេះ  នៅពេលដែលប្រទេសលោកកំពុងព្យាយាមធ្វើឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញ បន្ទាប់ពីបានរងផល​ប៉ះពាល់​ដោយសារកូវីដ ១៩ ។

កាលពីខែ មីនា ប្រទេសអូស្រ្តាលីបានបិទព្រំដែនរបស់ខ្លួន មិនឲ្យពលរដ្ឋមកពីប្រទេសនានា ចូល​ហើយការ​ធ្វើដំណើរ​ក្នុង​ផ្ទៃប្រទេសក៏ត្រូវបានកំណត់ផងដែរ ។​