ប្រទេសចិនបង្កើនការដាក់ទោសប្រឆំាងនឹងបទល្មើសសត្វព្រៃបន្ទាប់ពីការផ្ទុះឡើងនៃកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.១១.២០)

ចិន៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃអង្គារ ទី ១០ ខែ វិច្ឆិកានេះ បានស្រង់សម្តីរបស់ក្រុមព្រះរាជអាជ្ញារបស់​ប្រទេសចិន ដែលបាននិយាយថា ក្នុងរយៈពេល ៩ ខែ ដើមឆ្នំា ២០២០ នេះ  មានមនុស្សចំនួនជាង ១៥.០០០ នាក់ ត្រូវបានដាក់ទោសដោយសារបានប្រព្រឹត្តបទល្មើសសត្វព្រៃ ។

ក្រុមព្រះរាជអាជ្ញារបស់ប្រទេសចិន បានបញ្ជាក់ថា ចំនួនអ្នកដែលត្រូវបានដាក់ទោសនោះ គឺកើនចំនួន ៦៦ ភាគរយបើប្រៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នំា ២០១៩ និងធ្វើឡើងដើម្បីពង្រឹងការហាមឃាត់ការជួញដូរសត្វព្រៃ បន្ទាប់ពីមានការផ្ទុះឡើងនូវវីរុសកូវីដ១៩ ។

ក្រុមព្រះរាជអាជ្ញារបស់ប្រទេសចិន បានបញ្ជាក់លើទំព័រវេបសាយរបស់ខ្លួនកាលពីថ្ងៃចន្ទ ទី ៩ ខែ វិច្ឆិកា ថា ក្នុងចំណោមមនុស្សដែលដាក់ទោសចំនួនជាង ១៥.០០០ នាក់ នោះ មាន ៤.០០០ នាក់ បរបាញ់​សត្វព្រៃ​ខុសច្បាប់ និង ប្រមាណ ៣.០០០ នាក់ទៀតបានលក់ ដឹកជញ្ជូន និងទិញសត្វព្រៃ ។​