លោកត្រំាថ្លែងប្រកែកមិនព្រមទទួលយកការចាញ់ឆ្នោតដោយទទូចថាគេលួចសន្លឹកឆ្នោត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីអាស៊ី  (១០.១១.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានប្រកែកមិនព្រមទទួលយកការចាញ់ឆ្នោត  ព្រមទំាងបង្កបញ្ហាថ្មីមួយ​ទៀត ដោយបណ្តេញរដ្ឋមន្ត្រីការពារប្រទេសចេញពីតំណែង ។

លោកត្រំា ដោយបានប្រកាន់យកជំហរមួយ ដែលមិនដែលមានប្រធានាធិបតីអាមេរិកណាមួយ បានធ្វើកន្លងមក​នោះ បាននិយាយដោយទទូចថា ការបោះឆ្នោតនៅថ្ងៃទី ៣ ខែ វិច្ឆិកា កន្លងមកត្រូវបានគេលួចសន្លឹកឆ្នោត  បើទោះបីជាមេធាវីរបស់លោក មិនទាន់មានភស្តុតាង គំាទ្រដំណើរការដាក់ពាក្យបណ្តឹងទៅតុលាការ អំពីភាព​មិនប្រក្រតី ក្នុងការបោះឆ្នោតនោះក៏ដោយ ។

នៅលើទំព័របណ្តាញសង្គមទ្វីដធឺ  លោកត្រំា បានប្រកាសថា លោកបានបណ្តេញលោក ម៉ាក អេសស្ពឿ ចេញពី​តំណែងជារដ្ឋមន្ត្រីការពារប្រទេសហើយ ។ ​