សហរដ្ឋអាមេរិករងការរិះគន់លើអំពើព្រៃផ្សៃរបស់ប៉ូលីសអំពីពូជសាន៍និយម

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.១១.២០)

អាមេរិក៖ ប្រទេសធំ ៗ  ដែលរួមទំាងប្រទេសជាសម្ពន្ធមិត្តផងនោះ បាននំាគ្នារិះគន់សហរដ្ឋអាមេរិក ថា បានប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស ។

ការរិះគន់នេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី ៩ ខែ​វិច្ឆិកា ដើម្បីវាយតម្លៃពីស្ថានការណ៍លើសកលលោក ។

ប្រទេសដែលឡើងរិះគន់សហរដ្ឋអាមេរិក បានលើកឡើងពី ការអនុវត្តទោសប្រហារជីវិត, ការប្រព្រឹត្តហឹង្សារបស់​កងកំលាំងប៉ូលីសទៅលើជនជាតិអាមេរិកមានដើមកំណើតពីអាហ្វ្រិកនិងការបំបែកកូនចេញពីឪពុកម្តាយដែលជាគ្រួសារអន្តោប្រវេសន៍ ។​