អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតអបអរសាទរ ថ្វាយព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបលើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០

ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ខួបលើកទី៦៧ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០) របស់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបាន ផ្ញើសារលិខិតអបអរសាទរ ថ្វាយចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សារលិខិតចុះថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២០មានខ្លឹមសារថា ក្នុងឱកាសរម្លឹកខួបលើកទី៦៧នៃបុណ្យឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា (០៩/១១/ ១៩៥៣-០៩ /២០២០) ខ្ញុំសូមគោរពជូន ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងប្រជាជនកម្ពុជា ទាំងមូលនូវពាក្យពេចន៍ជូនពរដ៏ល្អប្រសើរបំផុត។

សារលិខិតបានបន្តថា បណ្តាសមិទ្ធផលដ៏ធំធេញ និងមានសារៈសំខាន់ ដែលប្រជាជនកម្ពុជាសម្រេចបាននា៦៧ឆ្នាំកន្លងមក និងការជោគជ័យក្នុងការបង្ការ និងប្រឆាំងនឹងមហាជំងឺកូវីដ១៩នាពេលថ្មីៗនេះ បានសបញ្ជាក់សារជា ថ្មីម្តងទៀតថា ក្រោមការគ្រងរាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះមហាក្សត្រ និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់បណ្តាថ្នាក់ដឹកនាំកម្ពុជា ប្រជាជនកម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលដ៏ធំធេញ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា មួយប្រកបដោយសន្តិភាព វិបុលភាព និងមានតួនាទីកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។ យើងខ្ញុំមានក្តីសប្បាយយ៉ាងខ្លាំងនិងគោរពជានិច្ច នូវចំណងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រទេសវៀតណាម ជាមួយនិងព្រះរាជាណាចក្រកម្ពុជា។ ការជួយឧបត្ថម្ភនិងគាំទ្រដ៏មានតម្លៃរវាងប្រទេសទាំងពីរ កាលពីអតីតកាលនិងនាពេលបច្ចុប្បន្ន ហើយនិងជឿជាក់ថា យើងនឹងបន្តកិច្ចសហប្រតិបត្តិការ រួមគ្នាជំនះលើការលំបាក ជំរុញឱ្យខ្លាំងក្លាបន្ថែមទៀត នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព ដើម្បីអត្ថប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ សូមប្រសិទ្ធិពរជ័យបវមហាប្រសើរជូនចំពោះព្រះមហាក្សត្រ ព្រះមហាក្សត្រី ឱ្យទទួលបាននូវ សុខភាពល្អប្រសើរ និងសម្រេចបានសមិទ្ធផលដ៏ធំធេង ជាងនេះទៅទៀតក្នុងតួនាទីដ៏ថ្លៃថ្លារបស់ខ្លួន។ ខ្ញុំសូមគោរពអញ្ជើញ ព្រះមហាក្សត្រ ព្រះមហាក្សត្រី មកបំពេញព្រះទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខ៕

ដោយ ជឹម ណារី