រដ្ឋបាលខេត្តតាកែវ ប្រារព្វទិវាឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

AKP តាកែវ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូប អញ្ជើញជាអធិបតី ប្រារព្ធទិវាឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០ ដោយមាន​ការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានឯករាជ្យ ក្នុងខេត្តតាកែវ។

រូបថត៖ AKP-តាកែវ