រដ្ឋបាលខេត្តកែប ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

AKP កែប ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតី ប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាឯករាជ្យជាតិ និងទិវាកំណើត​កងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២០) ដោយមានការនិមន្ដ និងអញ្ជើញចូល​រួម​ពីព្រះសង្ឃ អ្នក តំណាងរាស្រ្តមណ្ឌលខេត្តកែប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្ស-​និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសួនច្បារសម្ដេចតេជោ វិមានឯករាជ្យ ស្ថិតក្នុងសង្កាត់កែប ក្រុងកែប។

រូបថត៖ AKP-កែប